ជនសង្ស័យ០១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៤​វេលា​ម៉ោង ០៥​និង ០០​នាទី កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ធ្វើការ​បង្ក្រាប​ជាក់ស្ដែង​ករណីរ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ត្រង់​ចំណុច​ផ្លូវ​រថភ្លើង ស្ថិត​នៅ​ក្រុម​ទី​១ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ជា​លទ្ធផល​កម្លាំង​ជំនាញ​ខណ្ឌ​បាន​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ ម៉ុ​ច ដា​រី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បន្ទប់​ជួល ផ្លូវ​រថភ្លើង ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ ៕ សម្ភារ​:​ដកហូត​រួម​មាន​៖

១.​ក្រាម​ព​ណ៍​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១៥​កញ្ចប់
២.​ម៉ូតូ​សង់​ប៊ិ​ច ពណ៌​ខ្មៅ ផ្លា​ក​លេខ កណ្តាល​-៥០៨៦ ចំនួន​០១​គ្រឿង
៣.​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​០២​គ្រឿង

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​សាកសួរ ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ