កោះហៅមន្ត្រីនគរបាលចរាចរណ៍០២នាក់ ឈរជើងនៅគោលដៅស្តុបផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ ពាក់ព័ន្ធឃាត់ម៉ូតូ ០១គ្រឿង

0

ភ្នំពេញ៖ ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​បញ្ជាក់​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា​:​ក្រោយ​ពី ទទួល​បាន​ព័ត៌មាន​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៤ ពាក់ព័ន្ធ​មន្ត្រី​នគរបាល​ចរាចរណ៍​ដែល​ឈរជើង​នៅ​គោលដៅ​ខាងលើ កាក់​ហៅ​ម៉ូតូ​ប្រជាពលរដ្ឋ​០១​គ្រឿង​កំពុង​បើកបរ​គ្មាន​បទល្មើស ដែល​នាំ​ឲ្យ​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​អ្នកលេង​បណ្តាញ​សង្គម ។​

បន្ទាប់​មក​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ទៅ​លោកស្នងការ​រង​ទទួល​ការងារ​ចរាចរណ៍ និង​លោកនាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​កោះហៅ​មន្ត្រី​០២​នាក់​ដែល​កាក់​ហៅ​ម៉ូតូ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​មក​បំភ្លឺ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​សុំ​គោលការណ៍​ពី ឯកឧត្តម​អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ពិនិត្យ​សម្រេច​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ