លម្អិតករណីអគ្គិភ័យ ០១កន្លែឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងបុរីសុខចំរើន ខណ្ឌកំបូល

0

ភ្នំពេញ៖ នៅ​វេលា​ម៉ោង ០៣​និង​១៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៤ មាន​ករណី​អគ្គិភ័យ​មួយ​កន្លែង​កើតឡើង​នៅ​ចំណុច​បុរី​សុខ​ចំរើន ផ្ទះ​លេខ​១៧G ផ្លូវ​បេ​តុ ង ភូមិ​ទួល​តា​ឡា​ត់ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

ហេតុការណ៍​អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី និង​បង្ក​ឱ្យ​ខូចខាត​សម្ភារៈ ឆេះ​ផ្ទះ​ទំ​៊​ហំ ៤.២​ម៉ែត្រ x១៤.៥​ម៉ែត្រ ចំនួន ១​ល្វែងរ​ថយ​ន្យ​ម៉ាក​ដេ​ស VIP ១ គ្រឿង ម៉ូតូ​ចំនួន​៤​គ្រឿង រួម​ទាំង​សម្ភារៈ​មួយ​ចំនួន ហើយ​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាល​ដល់​អ្នក​ក្បែរ​ខាង​ឡើយ​។ អគ្គី​ភ័យ​នេះ​ត្រូវ​បាន​ពន្លត់​ទាំងស្រុង នៅ​វេលា​ម៉ោង​០៤ ថ្ងៃ ខែ ឆ្នាំ​ដដែល ដោយ​ប្រើប្រាស់​រថយន្ត​ការិយាល័យ​បង្កា និង​ពន្លត់​អគ្គិភ័យ : ចំនួន ៧ គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០៣​ឡាន ស្មើនឹង ១៨ ម៉ែត្រគូប​។

​រថយន្ត​ជំនួយ​អន្តរាគមន៍​រួម​មាន​៖
-​រថយន្ត​អគ្គិភ័យ​៩១១​ចំនួន ០២ គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០២​ឡាន ស្មើនឹង ០៨​ម៉ែត្រគូប​។
-​រថយន្ត​ពន្លត់​អគ្គិភ័យ ង​៧០ ចំនួន​០៣ គ្រឿង​ប្រើប្រាស​ទឹក​អស់​ចំនួន​០៣​ឡាន ស្មើរ​១២​ម៉ែត្រគូប ។
-​រថយន្ត​អគ្គិភ័យ​សាលា​ខណ្ឌ​ក៉​បូល​ចំនួន ០១​គ្រឿង ពុំ​បាន​ប្រើប្រាស់​ទឹក​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ