សមត្ថកិច្ចបង្ហាញមុខជនសង្ស័យចំនួន២៧នាក់​ ពាក់ព័ន្ធក្រុមក្មេងទំនើង និង​ជន​សង្ស័យ​ទទួលផលចោរកម្មដកហូតម៉ូតូ១៣គ្រឿង

0

ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៤​នេះ នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ស​ន្និ​សិ​ទ​សា​ព័ត៌មាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​២៧​នាក់ ដែល​ជា​ក្រុម​ក្មេង​ទំនើង បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស កាប់​កាប់​អាវុធ​ខុសច្បាប់​មាន​រហស្សនាម​ដូច​ជា ធី​ម ភូមិ ធី​ម ប្លុក​តាន់ និង ធី​ម ធី​អឹ​ម (​ហៅ​ធី​ម ធូបមូស​) និង​ជនសង្ស័យ​ទទួលផល​ចោរកម្ម​បន្ទាប់​ពី សមត្ថកិច្ច នៅ​តាម​បណ្តា​ខណ្ឌ​ចំនួន​៣ រួម​មាន​ខណ្ឌ​កំ​បូល​, ខណ្ឌដូនពេញ និង​ខណ្ឌ​សែន​សុខ ធ្វេ​ី​ការ​ស្រាវជ្រាវ​បង្ក្រាប​បានជា​បន្តបន្ទាប់​។

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​អនុញ្ញាត​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញមុខ​សញ្ញា​ជនសង្ស័យ​សរុប​២៧​នាក់ ដែល​សមត្ថកិច្ច​តាម​ខណ្ឌ ធ្វើការ​បង្ក្រាប អនុវត្ត​តាម​បទបញ្ជា​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​ជនសង្ស័យ​ទាំងនោះ​បាន​ប្រព្រឹត្ត​បទល្មើស​រួម​មាន​៖​

ទី​១-​ករណី​ក្រុម​ក្មេង​ទំនើង បង្ក​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​កំ​បូល​ឃាត់ខ្លួន​បាន​ចំនួន​២១​នាក់​ដកហូត​កាំបិត​កែ​ច្នៃ​០៦​ដើម​ដែល​បានកា​ប់យក​ស្លាក​លេខ​ម៉ូតូ​ជន​រង​គ្រោះ​។

ទី​២-​ពាក់​ពន្ធ​ទទួលផល​ចោរកម្ម ត្រូវ​បាន​កម្លាំង​នគរបាល​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ស្រាវជ្រាវ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ១​នាក់ ដកហូត​បាន​ម៉ូតូ​ចំនួន ១៣​គ្រឿង និង​ស្លាក់​លេខ​ម៉ូតូ​ចំនួន ១៤​បន្ទះ​។

ទី​៣-​ជា​ក្រុម​ក្មេង​ទំនើង បង្ក​ហិង្សា​តាម​សួនច្បារ​សាធារណៈ ត្រូវ​បាន​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​បាន​ចំនួន ៥​នាក់​ជា​ភេទ​ទី​បី (​ប្រុស​ក្លែងភេទ​ជា​ស្រី​)​។

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​បង្ក្រាប​ក្មេង​ទំនើង​ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​,​ដោយ​ឯកឧត្តម​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​មានការ​ណែនាំ​ជា​ប្រចាំ​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​លោក​បាន​ប្តេជ្ញា​និង​ដាក់​បទបញ្ជា និង​វិធាន​ការណ៍​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការ​បង្ការ​ទប់ស្កាត់​ក្រុម​ក្មេង​ទំនើង​ឲ្យ​មាន​ប្រសិទ្ធភាព មិនតែប៉ុណ្ណោះ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ក្មេង​ទំនើង​ក៏​មានការ​ថយ​ចុះ ខណៈ​កម្លាំង​សមត្ថកិច្ច​កំពុង​បើក​យុទ្ធនាការ​បង្ក្រាប​ក្មេង​ទំនើង ។​ជាង​នេះ​ក្នុង​កំឡុង​នោះ​ផង​ដែរ សមត្ថកិច្ច​បាន​ចាត់វិធានការ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ផ្សេង​ទៀត​ដូច​ជា​បទល្មើស​លួច ឆក់ ប្លន់​ក្នុង​កំឡុង ដែល​បង្ការ​ទប់ស្កាត់​ប​ង្ក្រ​ប​ក្មេង​ទំនើង ដើម្បី​ការពារ​ថែរក្សា​សន្តិសុខ សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ