ឈ្វេងយល់អំពីនីតិវិធីដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរ ត្រូវការឯកសារភ្ជាប់អ្វីខ្លះ?

0

ភ្នំពេញ៖ ដើម្បី​ដាក់​ពាក្យ​ប្រឡង​យក​បណ្ណ​បើកបរ​បាន បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​មាន​ឯកសារ​ភ្ជាប់​ដូច​ជា​៖

១. អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ
២. លិខិតបញ្ជាក់​កាយសម្បទា (​អាច​ធ្វើ​នៅ​ទីតាំង​ផ្ទាល់ ឬ​នៅ​មណ្ឌល​សុខភាព​ដែល​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល​)
៣. រូបថត ៤x៦ ផ្ទៃ​ពណ៌​ស ៣​សន្លឹក (​ថត​នៅ​ទីតាំង​ផ្ទាល់​)
** ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​បំណង​ប្រឡង​យក​បណ្ណ​បើកបរ​ប្រភេទ គ ឃ ង ត្រូវ​ភ្ជាប់​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​ពីសា​លា​ង្រៀ​ន​បើកបរ និង​ត្រូវ​មាន​បណ្ណ​បើកបរ​ប្រភេទ ខ រួច​ហើយ​។
– ដាក់​ពាក្យ​តាម​ប្រព័ន្ធ​អន​ឡាញ : https://driverlicense.mpwt.gov.kh
– ព័ត៌មាន​លម្អិត​ទាក់ទង​លេខ​ប្រឹក្សា​យោបល់​ដោយ​ឥត​គិតថ្លៃ​ក្នុង​ម៉ោង​ធ្វើការ ១២៧៥

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន