ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ

0

ពោធិ៍សាត់៖ នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង ៦ និង ៣០​នាទី​ព្រឹក សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំក្រវាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​បាន​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា​សុ​ី​ប៊ី ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៩ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1O-9666 លេខ​តួ​2883K5133098 លេខ​ម៉ា​សុ​ី​ន​0033098 ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឈ្មោះ រឿង សារ៉ូ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពុងស្ពឺ កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង ៨ និង ៤០​នាទី​យប់​។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់មានឈ្មោះ ទ លហ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ច្រាប​កន្ទួត ឃុំ​ពៀម ស្រុក​សាមគ្គី ខេត្តកំពុងឆ្នាំង​។ ករណី​នេះ​សមត្ថកិច្ច​នគរបាល​យើង បាន​ប្រគល់​ជនសង្ស័យ​និង​វត្ថុ​តាង​ម៉ូតូ​ខាងលើ​ឲ្យ​ទៅ​សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង ដែល​ជា​ម្ចាស់​ករណី​រឿង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់