កណ្តាល៖ នៅថ្ងៃចន្ទ ៤ កើត ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា នៃអធិការដ្ឋាននគរបាលស្រុកស្អាង បានសហការ ជាមួយក្រុមប្រឹក្សាឃុំ ប្រជាការពារ គណៈគ្រប់គ្រងសាលា ចុះធ្វើការបង្ក្រាប នឹងអប់រំសិក្សានុសិស្ស នៃវិទ្យាល័យហ៊ុនសែនត្រើយស្លា ដែលគេចម៉ោង មិនចូលរៀន នឹងឆែករកមើលអាវុធ បារីអេឡិចត្រូនិច នឹង សារធាតុញៀន៕