ឃាត់ខ្លួនជនសង្ស័យ ៣នាក់​ ករណីលួចយកដែកធ្នឹមការដ្ឋានស្ពាន

0

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់នៅ​ចំនុច​លើ​ស្ពាន​ការដ្ឋាន​សំណង់​ស្ពាន​អាកាស​ព្រះ​មុនី​វង្ស ផ្លូវ​៦០​ម៉ែត្រ ភូមិ​៧ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ០៩ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៣:២០​នាទី​ទៀប​ភ្លឺ​។ ជនសង្ស័យ​ចំនួន ០៣​នាក់​៖

០១.​ឈ្មោះ សុ​ី​ណា ចាន់រ​ត្ន័ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​មាន​ផ្ទុក​សារធាតុ​ញៀន​)​។
០២. ឈ្មោះ សាន ម៉ា​ប់ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​មាន​ផ្ទុក​សារធាតុ​ញៀន​)​។
០៣. ឈ្មោះ ផុ​ន នី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ ស្នាក់​នៅផ្ទះ​អេ​១៨ ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​គង់​២ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​មាន​ផ្ទុក​សារធាតុ​ញៀន​)​។

​សំភារៈ​បន្សល់​ទុកម៉ូតូ ០១​គ្រឿង​, កង់ ០១​គ្រឿង​, ដែក​ធ្នឹម​ស្ពាន​ចំនួន ០២​ផ្ទាំង​(​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​)​។​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ