ឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញទាំងគ្រឿងញៀន និងកាំភ្លើងកែច្នៃ

0

ព្រះវិហារ៖ នៅ​វេលា​ម៉ោង​១២:០០​នាទី ថ្ងៃ​ទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅ​ចំណុច​ភូមិ​ក្បាល​ខ្លាច ឃុំ​ភ្នំ​ត្បែង​មួយ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​ ដោយ​មានការ​ចង្អុលបង្ហាញ​ពីរ លោក ឧត្តមសេនីយ៍ត្រី កង សៅ​គុណ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សង្គម​ថ្មី ដឹកនាំ​ដោយ លោក អនុសេនីយ៍ឯក ស្រី វណ្ណ​នី មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សង្គម​ថ្មី បាន​បង្ក្រាប​ជាក់ស្តែង១លើក ពាក់ព័ន្ធ​ករណី​រក្សា​ទុក ឬ​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ហើយ​បន្ត​ទៅ​ឆែកឆេរ​ខ្ទម​ចាំចំការ នៅ​ភូមិ​ឈូក ឃុំ​ភ្នំ​ត្បែង​ពីរ ស្រុក​គូលែន ខេត្តព្រះវិហារ​។

ជា​លទ្ធផល ឃាត់ខ្លួន​ជនសង្ស័យម្នាក់មានឈ្មោះ សោ បុល ភេទ​ប្រុស អាយុ​ ៥១​ឆ្នាំ មុខរបរ បើក​ខារ៉ាអូខេ រស់នៅ​ភូមិ​ក្បាល​ខ្លា ឃុំ​ត្បែង​មួយ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហា។ ដកហូតបាន​វត្ថុ​តាង​រួម​មាន​​ម្ស៉ៅ​ក្រាម​ស​ថ្លា ចំនួន​០១​កញ្ចប់, ​កាំភ្លើង​កែ​ច្នៃ​(​កា​បុ​ី​ន​) ១​ដើម និង​ម៉ូតូ​ចំនួន ១គ្រឿង។

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​យក​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ដើម្បី​បំពេញ​នីតិវិធី​៕

ប្រភព៖ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសង្គមថ្មី