ក្លឹប Bayern នៅតែព្យាយាមផ្ទេរយកខ្សែបម្រើ Joao Palhinha

0

ក្លឹប Bayern Munich បានដាក់សំណើរដំបូងដោយមានតម្លៃពាក់កណ្តាលនៅអ្វីដែលក្លឹប Fulham បានទាមទារសម្រាប់ការផ្ទេរខ្សែបម្រើ Joao Palhinha ។

នេះបើយោងតាមការបញ្ជាក់របស់អ្នកសារព័ត៌មានលោក Kaveh Solhekol របស់ Sky Sports បានអោយដឹងថាក្លឹប Fulham បានទាមទារនូវតម្លៃផ្ទេរកីឡាករ Palhinha ប្រមាណ ៦០លានផោន។

រហូតមកដល់ពេលនេះ Bayern បានដាក់សំណើរត្រឹមតែ ៣០លានផោន (៣៨លានដុល្លារ) ដែលទាបជាងការទាមទារ ៣០លានផោន៕