ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធនឹងករណីរំ.លោ.ភសេ.ពស.ន្ថវៈមានស្ថានទម្ងន់ទោស លើជនរងគ្រោះជាអនីតិជន ចំនួន០៤នាក់។
ជនសង្ស័យឈ្មោះ សឿន លីដា ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ រត់ផាសអាប់ ស្នាក់នៅក្និងសាលាមត្តេយ្យចាក់អង្រែលើ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ឃាត់ខ្លួន(គ្មានផ្ទុកសារធាតុញៀន) វត្ថុតាងដកហូតរួមមាន: ទូរស័ព្ទម៉ាកអាយហ្វូនព៌ណសចំនួន ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ