ជនសង្ស័យម្នាក់ត្រូវឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

0

ភ្នំពេញ៖ ជនសង្ស័យ​០១​នាក់ ត្រូវ​បាន​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ឃាត់ខ្លួន នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១០​និង ៣០​នាទី​ព្រឹក ត្រង់​ចំណុច ផ្លូវ​បេតុង ស្ថិត​នៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ឃាត់ខ្លួន​ជនសង្ស័យ​មានឈ្មោះ ហេង ប៉េង​ហា​យ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ​វត្ថ​តាង​ចាប់​យក​៖​ក្រាម​ស​ថ្លា​ចំនួន​០១​កញ្ជប់​ថង់​ធំ និង​ទូរស័ព្ទ​ដៃ​ពណ៌​ខ្មៅ​ចំនួន​០១​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ