ឃាត់ជើងខ្លាំង ៤នាក់ ក្រោយប្រើកាំបិត​បុ័ងតោ​ និង​កាំ​ផ្គាក់​កាប់​បំផ្លាញ​ម៉ូតូ

0

ភ្នំពេញ៖ កាលពី​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​២១​និង​៣០​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ ពាក់ព័ន្ធ​នឹង​ករ​ពី​ធ្វើ​ឲ្យ​ខូ​ត​ខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​(​ប្រើ​កាំបិត​បុ័ងតោ​និង​កាំ​ផ្គាក់​កាប់​បំផ្លាញ​ម៉ូតូ​) ត្រង់​ចំណុច​ខាង​មុខ​រោង​កម្មករ ស្ថិត​នៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​៖

១-​ឈ្មោះ សុង សា​យ័ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​អនាម័យ​មាន​ទីលំនៅ ភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។
២-​ឈ្មោះ រ៉ា ភា​រិ​ន ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។
៣-​ឈ្មោះ​រ៉ា ចំរើន ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។
៤-​ឈ្មោះ ពន្លក ពន្លឺ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្រីស្នំ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

​វត្ថុ​តាង​ចាប់​យក​៖ ម៉ូតូ​ចំនួន​០២ គ្រឿង (​របស់​ជន​រង​គ្រោះ​០១​គ្រឿង​), (​របស់​ជនសង្ស័យ​ឈ្មោះ ពន្លក ពន្លឺ ០១​គ្រឿង​) ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៤​នាក់ ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ក​សា​៧​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ