ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌចំការមន និងកម្លាំងនគរបាលខណ្ឌច្បារអំពៅ បានចុះប្រមូលក្មេងស្ទាវប្រុសស្រី មានទាំងស្លៀកឯកសណ្ឋានជាសិស្សផងនោះ យកទៅអប់រំណែនាំ ក្រោយពួកគេប្រមូលផ្តុំគ្នាផឹកស៊ីនៅតាមផ្លូវសាធារណ: និងជុំគ្នាជក់បារីអេឡិចត្រូនិច។
យុទ្ធនាការប្រមូលក្រុមក្មេងស្ទាវទាំងនេះ បានធ្វើឡើងនៅ៣គោលដៅផ្សេងគ្នា គឺនៅសង្កាត់ទួលទំពូងទី១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងសង្កាត់និរោធ ខណ្ឌច្បារអំពៅ នាថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០២៤។ ក្រោយណែនាំ និងអប់រំរួចមក នគរបាលបានឲ្យពួកគេធ្វើកិច្ចសន្យាអប់រំ ហើយអញ្ជើញឪពុកម្តាយ មកទទួលយកត្រឡប់ទៅផ្ទះវិញ៕