បង្ក្រាបក្មេងទំនើង ០១ក្រុម ដែលជិះម៉ូតូជាន់ជន្ទុល តាមផ្លូវក្រាលកៅស៊ូ បង្ករឲ្យមានបែកផ្កាភ្លើង និងមានសំឡេងរំខាន

0

កំពង់ធំ​៖ ដោយ​អនុវត្ត​តាម​បទបញ្ជា របស់​ប្រមុខ​ថ្នាក់ដឹកនាំ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ទោ ម៉ែ​ន លី ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​ចេញ​នូវ​ផែនការ​យ៉ាង​តឹងរ៉ឹង​បំផុត ដល់​ថ្នាក់ដឹកនាំ​តាម​បណ្តា​ផែនការ​ងារ​ជំនាញ និង​អធិការដ្ឋាន​នគរបាល​ទាំង​០៩ ក្រុង​-​ស្រុក ក៏​ដូច​ជា​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ទាំង​៨១ ឃុំ​-​សង្កាត់ ត្រូវ​អនុវត្ត​វិធានការ​ជំនាញ បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ចំពោះ​បទល្មើស​នានា ជា​ពិសេស​បទល្មើស ដែល​បង្ករ​ឡើង​ដោយ​ក្មេង​ទំនើង ដើម្បី​ធានា រក្សា​បាន សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ។

ជាក់ស្ដែង​នៅ​វេលា​ម៉ោង ២០ និង ៣០ នាទី យប់​ថ្ងៃ​ទី ០៧ ខែ មិថុនា ឆ្នាំ​២០២៤ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​សែន ដឹកនាំ​លោក​វរសេនីយ៍ឯក គឹ​ម សុខ​មក​រា អធិការ​នគរបាល​ក្រុង បាន​ចេញ​អន្តរាគមន៍ ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន ០១ ក្រុម បន្ទាប់​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ជាន់​ជ​ន្ទុ​ល តាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ បង្ករ​ឲ្យ​មាន​បែក​ផ្កាភ្លើង និង​មាន​សំឡេង​រំខាន ដល់​ប្រជាពលរដ្ឋ ស្ថិត​ក្នុង​ចំណុច​មុខ​វត្តស្រ​យ៉ូ​វ​ជើង សង្កាត់ ស្រ​យ៉ូ​វ ក្រុង ស្ទឹង​សែន ឃាត់ខ្លួន ក្មេង​ទំនើង មួយ​ក្រុម មាន​គ្នា ០៤ នាក់​÷

១.​ឈ្មោះ ភិន ថេ​ង ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស រស់នៅ​ភូមិ ពុក​យុក សង្កាត់ ស្រ​យ៉ូ​វ ក្រុង ស្ទឹង​សែន ខេត្តកំពង់ធំ ។​២.​ឈ្មោះ ម៉ឹង សុធា​រិ​ទ្ធ ភេទ ប្រុស អាយុ ១៤ ឆ្នាំ មុខរបរ សិស្ស រស់នៅ​ភូមិ​ពុក​យុក សង្កាត់ ស្រ​យ៉ូ​វ ក្រុង ស្ទឹង​សែន ខេត្តកំពង់ធំ ។​៣.​ឈ្មោះ តាន់ ចាន់​ថា ភេទ ប្រុស អាយុ ១៤ ឆ្នាំ មុខរបរ សិស្ស រស់នៅ​ភូមិ រការ សង្កាត់ ស្រ​យ៉ូ​វ ក្រុង ស្ទឹង​សែន ខេត្តកំពង់ធំ ។​៤.​ឈ្មោះ ព្រឿ​ង ស៉ី​វន ភេទ ប្រុស អាយុ ១៤ ឆ្នាំ មុខរបរ​សិស្ស នៅ​ភូមិ​រកា សង្កាត់ ស្រ​យ៉ូ​វ ក្រុង ស្ទឹង​សែន ខេត្តកំពង់ធំ​។

លោក​វរសេនីយ៍ឯក គឹ​ម សុខ​មក​រា បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ កម្លាំង​នគរបាល​បាន​នាំ​យក​វត្ថុ​តាង និង​ក្មេង​ទាំង ០៤​នាក់ មក​អធិការដ្ឋាន​នគរបាល​ក្រុង​ដើម្បី​ធ្វើ​កិច្ចសន្យា អប់រំ​ឲ្យ​បញ្ឈប់​អំពើ ដែល​សង្គម​ស្អប់ខ្ពើម​នានា​និង​ប្រគល់​ជូន​អាណាព្យាបាល​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ នា​រសៀល​ថ្ងៃ​ទី ០៨ ខែ មិថុនា ឆ្នាំ​២០២៤ ៕