លិចទូកដរដឹកសិស្ស ១គ្រឿង បណ្តាឲ្យស្លាប់ក្មេងស្រីម្នាក់អាយុ ១៣ឆ្នាំ នៅស្រុកប្រាសាទសំបូរ

0

កំ​ពង​ធំ ៖ នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៤ នេះ​ទូកដរ​មួយ​គ្រឿង ដឹក​សិស្សសាលា​ចំនួន ១៥​នាក់ ឆ្លងស្ទឹង​សែន បាន​លិច​បណ្ដាល​ឲ្យ​ស្លាប់​ក្មេង​ស្រី ១​នាក់ ឈ្មោះ អុ​ី​ន សុ​ភ័​ក្រ អាយុ ១៣​ឆ្នាំ នៅ​ភូមិ​ជាំ​បឹង ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ​។

ទូកដរ​ខាងលើ បាន​ដឹក​មក​រៀន​នៅ​សាលា​អនុ​វិទ្យាល័យ​ឈូក ស្ថិត​នៅ​ភូមិ​ឈូក​គ្រួ​ស ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ មូលហេតុ ទូក​តូច​ផ្ទុក​មនុស្ស​ច្រើន ។ តាម​របាយការណ៍​របស់​សមត្ថកិច្ច ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជ​អា​ជ្ញ​អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ទូកដរ ឈ្មោះ សឿ យូ​ន ភេទ​ស្រី អាយុ ៤០​ឆ្នាំ នៅ​ភូមិ​កើតហេតុ​ខាងលើ ៕