បន្ទាយមានជ័យ៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ដោយបានទទួលការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក កែម ចាន់រស្មី បានចុះប្រតិបត្តិការឃាត់ខ្លួនក្មេងទំនើងចំនួន៥នាក់ រួមនឹងវត្ថុតាងមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕
ប្រភព៖ GRK News