កម្លាំងជំនាញ សហការជាមួយCMAC ចុះប្រមូលគ្រាប់យុទ្ធភ័ណ្ឌ ចំនួន ០៤គ្រាប់

0

កណ្តាល​៖ នៅ​ថ្ងៃ​សៅរ៍​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល បាន​សហការ​ជាមួយ CMAC ចុះ​ប្រមូល​គ្រាប់​យុទ្ធ​ភ័​ណ្ឌ ចំនួន ០៤​គ្រាប់ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ប្រភេទ ៖​គ្រាប់ Launcher Grenade 40mm HE M-381 US = 04 បាន​ប្រគល់​ជូន​កម្លាំង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា CMAC ដេ​ី​ម្បី​យក​ទៅ​កំទេច​ចោល​។

ឆ្លៀត​ក្នុង​ឱកាស​នោះ នគរបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ទាំងអស់ សូម​អោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នូវ​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ រឺ​ប្រទះ​ឃើញ​អាវុធ​ខូចគុណភាព​ផ្សេង​ៗ ត្រូវ​រាយការណ៍​ជា​បន្ទាន់​ជូន​សមត្ថកិច្ច​ជៀសវាង​ការ​កើត​មាន​គ្រោះថ្នាក់​ដោយសារ​យុទ្ធ​ភ័​ណ្ឌ និង​អាវុធ​ទាំងនោះ​ជាយថាហេតុ​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ