ឃាត់ជនសង្ស័យ ២នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

0

កំពង់ស្ពឺ៖ កាលពី​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ២០២៤ វេលា​ម៉ោង ១០:៤០​នាទី កម្លាំង​អធិការដ្ឋាន បាន​ល្បាត​ដល់​ចំណុច​ផ្លូវ​បេតុង​ភូមិ​ខ្លែង​ពណ៌​ត្បូង ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ចំនួន​២​នាក់៖

១/​ឈ្មោះ ស​ម្ប​តិ្ត វ​ណ្ណះ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​ខ្លែង​ពណ៌​ត្បូង ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ
២/​ឈ្មោះ ថុ​ង ទីណា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ខ្លែង​ពណ៌​ត្បូង ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ

ក្នុងនោះបាន​ដកហូត​វត្ថុ​តាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ចំនួន ២​កញ្ចប់​(​មធ្យម​១,​តូច​១) ទូរស័ព្ទ ១​គ្រឿង និង​ម៉ូតូ​០១​គ្រឿង​។ ករណី​នេះ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកគងពិសី