ចាប់ក្មេងទំនើង ៦នាក់ ដែលបានធ្វើសកម្មភាពដេញវាយគ្នាទៅវិញទៅមក និងបង្កអុកឡុកនៅក្នុងមូលដ្ឋាន

0

ស្វាយរៀង៖ អនុវត្តតាមអនុសាសន៍ និងបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ  សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករំដួល បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៦នាក់ ដែលបានធ្វើសកម្មភាពដេញវាយគ្នាទៅវិញទៅមក និងបង្កអុកឡុកនៅក្នុងមូលដ្ឋានឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ព្រមទាំងបានដកហូត ម៉ូតូចំនួន ០៣គ្រឿង ដែលជិះធ្វើសកម្មភាពផងដែរ។

ក្មេងទំនើង រួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ និង ត្រូវបានសាលាដំបូងខេត្ត ចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារខេត្តរួចហើយ៕