ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ រួមជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីលោក លី ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចុះបង្ក្រាបទីតាំងវេចខ្ចប់ កែច្នៃ ចែកចាយ ប្រេងម៉ាស៊ីនក្លែងក្លាយ នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញប្រេងម៉ាស៊ីន និងសម្ភារសម្រាប់វេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយ សរុបប្រមាណជាង ៥តោន។
ក្រោយពីការឆែកឆេរសមត្ថកិច្ច បានដកហូតសម្ភារទាំងអស់យកទៅរក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងនាំខ្លួនម្ចាស់ទីតាំងយកទៅសាកសួរដើម្បីបន្តនីតិវិធី ៕