ស្វាយរៀង៖ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដឹកនាំដោយលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុក សហការជាមួយកម្លាំងជំនាញស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្វាយធំ ធ្វើការស្រាវជ្រាវ និង ឃាត់ខ្លួនក្មេងទំនើង ០១នាក់ ក្នុងចំណោមបក្សពួកជាច្រើននាក់ ដែលបានធ្វើសកម្មភាពដេញវាយគ្នា និងធ្លាប់យកដុំថ្ម គុបលើរថយន្តផងដែរ។
ក្មេងទំនើងដែលជាជនសង្ស័យ បានបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ និងកំពុងស្រាវជ្រាវរកបក្សពួកបន្ថែមទៀត ដើម្បីចាប់ខ្លួនយកមកចាត់ការតាមច្បាប់៕