ឃាត់ខ្លួនជនសង្ស័យម្នាក់ប្រើកាំបិតចាក់ប្លន់ម៉ូតូ

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១៣:៥០​នាទី ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ពី​បទ​​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា (​ប្រើ​កូនកាំបិត​ចិតបន្លែ​ចាក់​ជន​រង​គ្រោះ​តែ​មិន​បណ្តាល​ឱ្យ​រង​របួស ប្លន់​យក​ម៉ូតូ​ចំនួន​០១​គ្រឿង​) ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ចំណុច​ភូមិ​អង្គរ​ជ័យ​ក្រោម ឃុំ​អង្គរ​ជ័យ ស្រុក​អង្គរ​ជ័យ ខេត្តកំពត កាលពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១១:១០​នាទី ។

ជនសង្ស័យមាន​ឈ្មោះ រស់ ចាន់​សុខា​វង្ស​វីរ​បុត្រ ហៅ បុត្រ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៣J ផ្លូវ​លេខ​៩០៧ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ វត្ថុ​តាង​ចាប់​យក​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក HONDA SCOOPY ពណ៌​ស ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ តាកែវ​-1R-4275​ដែល​មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 8146877 ។ ជន​រង​គ្រោះមាន​ឈ្មោះ ភី សុផល ភេទ​ស្រី អាយុ​៥២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ គ្រូបង្រៀន ស្នាក់​នៅ​ភូមិ​អង្គរ​ជ័យ​ក្រោម ឃុំ​អង្គរ​ជ័យ ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​ប្រគល់​អោយ​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរ​ជ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក