កំពង់ចាម៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៥:២០នាទី បន្ទាប់ពីទទួលពីទទួលព័ត៌មានថាមានក្រុមក្មេងចំនួន០២នាក់ បានធ្វើការបង្ហោះម៉ូតូនៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិកំពង់ត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម កម្លាំងជំនាញ នៃអធិការនគរបាលស្រុកកំពង់សៀម បានចុះស្រាវជ្រាវ រហូតកំណត់មុខសញ្ញាក្រុមក្មេងចំនួន០២នាក់ និងបាននាំយកមកសាកសួរបំភ្លឺ ហើយបានសារភាពថាពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូ នៅចំណុចខាងលើពិតប្រាកដមែន ។
ក្រោយធ្វើការអប់រំណែនាំ និងកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពមិនល្អ ដែលជះឥទ្ធិពលអាក្រក់ដល់សង្គម ព្រមទាំងបានអញ្ជើញអាណាព្យាបាលក្មេងទាំង២នាក់ មកទទួលយកទៅអប់រំបន្ដ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម