សមត្ថកិច្ចចុះ​បង្ក្រាប​បទល្មើស​នេសាទ ចំណុច​ភូមិ​ព្រែក​ក្រ ឃុំ​មេទឹក ស្រុក​បាកាន

0

ពោធិ៍សាត់​៖ រសៀល​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​ចម្រុះ ដឹកនាំ​ដោយ​លោក ជិន ចាន់​ថន នាយ​ផ្នែក​រដ្ឋបាល​ជលផល​រាំង​ទឹល ចុះ​បង្ក្រាប​បទល្មើស​នេសាទ ចំណុច​ភូមិ​ព្រែក​ក្រ ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិសាត់ ដោយ​បង្ក្រាប​បាន​របាំង​ស្បៃ​មុង​ចំនួន​៣​ខ្សែ ប្រវែង ១២០​ម៉ែត្រ​, លូ​កង​ស្បៃ​មុង​ចំនួន​៦​មាត់​, បង្គោល​ចំនួន​១២០​ដើម​, លែង​កូន​ត្រី​ចម្រុះ​ចូល​បឹង​ទន្លេសាប​វិញ​, វត្ថុ​តាង​កាប់​បំផ្លាញ​ចោល​នៅ​នឹង​ក​ន្លែ​ល (​ម្ចាស់​គេចខ្លួន​)​៕

ប្រភព៖ GRK News