សមត្ថកិច្ចឃាត់ខ្លួនមនុស្សម្នាក់ រួមនឹងអាវុធវែង ខ្លី​ជាង ៤០​ដើម រួម​ទាំង​គ្រាប់ ២២​គ្រាប់

0

បាត់ដំបង៖ អាវុធ​ទាំងនេះ​រក​ឃើញ​នៅ​លំនៅ​ដ្ឋា​ន​ក្នុង​ដី​ឡូត៍​មួយ​កន្លែង ក្នុង​ក្រុម​ទី​២៧ ភូមិ​សម្តេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង​។ សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ​មុខសញ្ញា​សង្ស័យ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ និង​រឹបអូស​បាន​អាវុធ​វែង ខ្លី​ជាង ៤០​ដើម រួម​ទាំង​គ្រាប់ ២២​គ្រាប់​។

អាវុធ​ទាំងអស់​ដែល​ដកហូត​បាន​រួម​មាន​÷ ប្រភេទ AK ៤៧ ចំនួន ១១​ដើម​, M ១៦ ចំនួន ៤​ដើម​, M ៤ ចំនួន ២​ដើម​, ក​ភ្លើង THUNDER X ១​ដើម​, កាំភ្លើង​ខ្យល់ ៥​ដើម​, កាំភ្លើង​រឡូ ១​ដើម​, កាំភ្លើង​វែង​បាញ់​សត្វ ១៦​ដើម ក្រៅពី​នេះ​ក៏​មាន​បង់ AK ២៩​បង់​, M ១៦ ចំនួន ១៤​បង់​, គ្រាប់​AK ៤៧, M ១៦, ៩ MM , គ្រាប់​៣៨០ សរុប​ចំនួន ២២​គ្រាប់ និង​សម្ភារ​:​កែ​ច្នៃ​មួយ​ចំនួន​ទៀត​។

ក្រោយ​ការ​ឆែកឆេរ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ សាន់ ភ័​ណ្ឌ ភេទ​ស្រី យក​ទៅ​សួរនាំ​បន្ត​ដើម្បី​រក​ប្រភព​ពី​ការ​លាក់​ទុក​អាវុធ​នេះ​៕

ប្រភព​៖ វ៉ាន់ សារាយ Vann Saray