ពោធិសាត់៖ ដោយអនុវត្តបទបញ្ជា ដ៍មុឺងម៉ាត់ និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយមានការដឹកនាំបញ្ជា និងមតិចង្អុលការ របស់លោកវរសេនីយ៍កឯក នាង វុធ អធិការនគរបាលស្រុកបាកាន និងមានការសម្របសម្រួលពីឯកឧត្តម កូយកាន់យ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់។
នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ១៥និង១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះចំនួន០៣នាក់ បានសហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍ត្រពាំងជងចំនួន០៣នាក់ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកបាកានចំនួន០៣នាក់ ដឹកនាំដោយលោក វរសេនីយ៍ទោ សុង គឹមសែ ឋាន: អធិការរង ចុះបង្ក្រាបករណី រក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី នៅចំណុចផ្ទះរបស់ឈ្មោះ ទុំ ថន ភេទប្រុស អាយុ៤៣ឆ្នាំ ស្ថិតនៅភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លទ្ធផល: នាំខ្លួនមនុស្សបានចំនួន ០៣នាក់៖
១.ឈ្មោះ ទុំ ថន អាយុ៤៣ឆ្នាំ ភេទប្រុស រស់នៅ ភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
២.ឈ្មោះ ពៅ អូនរ័ត្ន ភេទស្រីអាយុ៣១ឆ្នាំ រស់នោភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្ត ពោធិ៍សាត់
៣.ឈ្មោះ មួង ចាន់រិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិអូរបាក្រងកណ្តាល សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ដកហូតវត្ថុតាងរួមមាន៖
១/ ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ ទម្ងន់៦៨.៦៣ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ
២/ កូនថង់រំលែកថ្នាំមួយចំនួនធំ
៣/ ប្រដាប់ជក់០២កំប្លេ
៤/ ដែកកេះចំនួន០៣
៥/ អំពូលសំរាប់ជក់ចំនួន០៤
៦/ ទុយយោចូករំលែកថ្នាំចំនួន០២
៧/ ទូរស័ព្ទដៃចំនួន០២គ្រឿង
៨/ កន្ត្រៃចំនួន០១
៩/ ប្រអប់ក្រដាស់វិចខ្ចប់គ្រឿងញៀនចំនួន០១
១០/ កាបូបក្រណាត់ពណ៌ខ្មៅលាយលឿងចំនួន០១
១២/ លុយដុល្លារចំនួន១០០ ដុល្លារ លុយខ្មែរចំនួន២៥០.០០០ រៀល
បច្ចុប្បន្នមនុស្សនិងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបំពេញបែបបទតាមនិតិវិធីច្បាប់៕
ប្រភព៖ អធិការដ្ឋាននគរបាលស្រុកបាកាន