ភ្នំពេញ៖ នាថ្ងៃទី៣-៤ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីជំនាញ ក.ប.ប. នែកអធិការកិច្ចម្ហូបអាហារ នៃក្រសួងពាណិជ្ជកម្មដែលប្រចាំតាមបណ្ដាសាខារាជធានី ខេត្ត អនុវត្តការងារជាប្រចាំក្នុងការងារការពារ ទប់ស្កាត់ទំនិញ ជាពិសេសម្ហូបអាហារដែលមានហានិភ័យចំពោះសុខភាពប្រជាពលរដ្ឋនៅតាមទីផ្សារគោលដៅជាច្រើនផ្សេងគ្នា។ ក្នុងសកម្មភាពត្រួតពិនិត្យនោះមន្ត្រីជំនាញបានដកហូតទំនិញដែលពុំមានអនុលោមភាពសរុបចំនួន ៣៥.៧គីឡូក្រាមយកកម្ទេចចោល ជៀសវាងមានផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគយ៉ាធ្ងន់ធ្ងរ។
មិនតែប៉ុណ្ណោះនោះមន្ត្រីជំនាញបានបន្ថែមការអប់រំដល់ប្រជាអាជីវករដែលលក់ដូរក្នុងផ្សារគោលដៅ និងអាជីវករដែលលក់ដូរតាមផ្ទះឱ្យបានយល់ដឹងបន្ថែមនូវចំណេះដឹងផ្នែកម្ហូបអាហារធ្វើយ៉ាងណាឱ្យម្ហូបអាហារទាំងអស់នោះមានសុវត្ថិភាពមុនលក់ជូនអុ្នកប្រើប្រាស់៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF