ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២២:៣០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានល្បាតនៅក្នុងមូលដ្ឋានដល់ចំណុចមុខសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃើញជនសង្ស័យឈ្មោះ សាន ម៉ាប់ ភេទប្រុស កំពុងដើរសង្ស័យក៏ហៅត្រួតពិនិត្យ និងតេស្តទឹកនោមឃើញមានសារធាតុញៀន បានឃាត់ខ្លួនយកមកស្នាក់ការប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីសាកសួរតែម្តង។ ឈ្មោះ សាន ម៉ាប់ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាដ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីអនុវត្តនីតិវីធីច្បាប់៕
ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ