បង្រ្កាបទីតាំងខាអូខេ អេហ្ស៊ីបនៅក្រុងប៉ោយប៉ែត ក្រោយរកឃើញថា មានលក់ ចែកចាយថ្នាំញៀន និងបើកបនល្បែងខុសច្បាប់

0

បន្ទាយ​មាន​ជ័យ​៖ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នគរបាល​ទូ​ទាំង​ខេត្ត​ត្រូវ​ពង្រឹង​ការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ពិសេស​បទល្មើស​ព្រហ្មទណ្ឌ បទល្មើស​ជួញដូរ​គ្រឿងញៀន បទល្មើស​ជួញដូរ​ផ្លូវភេទ និង​ក្មេង​ទំនើង ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សា​ធារ​ណះ​ជូន​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ​។

នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ២០២៤ ម៉ោង ០១ និង​០០​នាទី កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ក្រុង ជំនាញ​ប្រឆាំង​គ្រឿងញៀន​ក្រុង និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​សំរបសំរួល​នីតិវិធី​ផ្ទាល់​ពី​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ អេ​ហ្ស៊ី​ប សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដែល​បង្កប់​នូវ​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​(​ហ្គេ​ម​បាញ់​ត្រី​)​និង​ចែកចាយ​គ្រឿងញៀន​និង​បើក ផ្តល់​ទីតាំង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​។

ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ នគរបាល​យើង​បាន​ឃាត់ខ្លួន​មនុស្ស ចំនួន ៤៧ នាក់ ស្រី ១៨​នាក់ ក្នុង​នោះ​ជនបរទេស ០៦​នាក់ (​ចិន​០២​នាក់​និង ថៃ ០៤​នាក់​) ដកហូត​វត្ថុ​តាង​ថ្នាំ​ម្សៅ​ស​ថ្លា ០៤​ថង់​តូច ថាស​សំរាប់​ដាក់​ប្រើ​គ្រឿងញៀន ១០​ថាស​ជាមួយ​ម៉ូតូ​១៨​គ្រឿង និង​រថយន្ត​០១​គ្រឿង ដោយឡែក​ទូរ​ហ្គេ​ម​បាញ់​ត្រី ៨​គ្រឿង និង​ទូរ​ស្លុត ៦​គ្រឿង រក្សា​ទុក​ក្នុង​ទីតាំង​ខា​រា​អូ​ខេ​។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំងនោះ និង​សំភា​រះ​វត្ថុ​តាង ត្រូវ​បា​នប​ញ្ចូ​ន​ទៅ អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​សួរនាំ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ