ឃាត់ខ្លួនសិស្ស ២ក្រុម មិនចូលរៀនហើយបង្ករ​ជម្លោះ​ដាក់​គ្នា​នៅ​ក្រៅ​សាលា​

0

ព្រះ​សីហ​នុ​៖ ​សមត្ថកិច្ច​បានប្រាប់ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៤ កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​១ ដឹកនាំ​ដោយ លោក​អនុសេនីយ៍ឯក ស៊ុំ គា​រ៉ា​វុ​ធ មេ​ប៉ុស្តិ៍ បាន​ធ្វើការ​ឃា​​ត់​ក្មេ​​ង​ៗ​សិស្សសាលា ចំនួន​០២​ក្រុម បន្ទាប់​ពី​ខាង​នគរបាល ទទួល​បាន​ព័ត៌មាន​ពី​ខាង​សាលា​ថា ពួក​គេ​មិន​ចូល​រៀន ហើយ​បង្ករ​ជម្លោះ​ដាក់​គ្នា​នៅ​ក្រៅ​សាលា​។

ករណី​នេះ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​១ បាន​អញ្ជើញ​ឪពុក​ម្តាយ​របស់​ពួក​គេ​មក​ធានា និង​ធ្វើ​កិច្ចសន្យា អប់រំ មុន​អនុញ្ញាត​ឲ្យ​ត្រលប់​ទៅ​វិញ​៕

ប្រភព​៖ Huy Bunleng News