រថយន្ដដឹកលើសទម្ងន់ ៣គ្រឿង ត្រូវបានពិន័យជាប្រាក់​ និងឃាត់ទុក ០១ឆ្នាំ

0

បាត់ដំបង ៖ នា​ថ្ងៃ​សៅរ៍ ទី​១ ខែមិថុនា ឆ្នាំ​២០២៤ ក្រោម​ការ​ចង្អុលបង្ហាញ​ពី ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ឯកឧត្តម សេង ឈួ​ន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​ជា​ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ​ចល័ត​ចម្រុះ ព្រមទាំង​អនុប្រធាន​ក្រុមការងារ​ចល័ត​ចម្រុះ សមាជិក​ក្រុមការងារ​ចល័ត​ចម្រុះ និង​កងកម្លាំង​ពាក់ព័ន្ធ បាន​ចុះ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ នៅ​ផ្លូវ​កំពីងពួយ ភូមិ​ក្រ​ពេ​ី​ជេ​ី​ង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង​។

ប្រតិបត្តិការ​ខាងលើ ក្រុមការងារ​បាន​ត្រួតពិនិត្យ​យានយន្ត​សរុប​ចំនួន ០៤​គ្រឿង ក្នុង​នោះ​យានយន្ត​ចំនួន ០១​គ្រឿង ដឹក​លេ​ី​ស​ក្នុង​កម្រិត​អនុគ្រោះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​ដំណេ​ី​រ​ទៅ​មុខ ចំណែក​យានយន្ត​ចំនួន ០៣​គ្រឿង​ទៀត បាន​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់ពី (១៥-៣០ តោន​) ត្រូវ​បាន​ពិន័យ និង​ឃាត់​ទុក​រយៈពេល ១​ឆ្នាំ ដោយ​អនុលោម​តាម​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ មាត្រា​៦០ និង​សេចក្ដីជូនដំណឹង លេខ​០៤៩ ស​ជ​ណ សក​. គត​ល​ទ ស្តី​ពី​ការ​ពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់​។
គួរ​បញ្ជាក់​ថា ទម្ងន់​ដឹក​ជញ្ជូន​អតិបរមា លេ​ី​បណ្តាញ​ផ្លូវថ្នល់ តាម​ប្រភេទ​យានយន្ត​ដូច​ខាងក្រោម​៖

– យានយន្ត​ភ្លៅ ២ ទម្ងន់​អនុញ្ញាត ១៦​តោន
– យានយន្ត​សណ្តោង​រ៉ឺ​ម៉ក ឬ​សណ្តោង​សឺ​មី​រ៉ឺ​ម៉ក ដែល​មាន​ភ្លៅ​៦ ឡេ​ី​ង​ទៅ ទម្ងន់​អនុញ្ញាត ៤៥​តោន
– ចំពោះ​ប្រភេទ​យានយន្ត​ផ្សេង​ទៀត សូម​ពិនិត្យ​លើ​តារាង​រូបភាព​ជូន​ភ្ជាប់​។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សូម​ស្នើ​ដោយ​ទទូច​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​បញ្ឈប់​នូវ​វប្បធម៌​អន្តរាគមន៍ នៅ​ពេល​មានការ​ឃាត់​យានយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ និង​ស្នេ​ី​សុំ​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង អ្នក​បេ​ី​កបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់​ដែល​ប្រកប​របរ​ដឹក​ជញ្ជូន​ទំនិញ សូមកុំ​ដឹក​ជញ្ជូន​លេ​ី​ស​ទំនិញ​កម្រិត​កំណត់ ហេ​ី​យ​ចូលរួម​អនុវត្ត និង​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់​ជា​ធរមាន​។ ក្រសួង​នឹង​បន្ត​ចាត់វិធានការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ និង​សេចក្ដីជូនដំណឹង​ខាងលើ​យ៉ាង​តឹងរ៉ឹង​បំផុត​ដោយ​គ្មាន​ការ​លើកលែង​៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន