ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0

ពោធិ៍សាត់៖ ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៦:២៨​នាទី កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អ​ន្សា​ចំបក់​សហការ​ជាមួយ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ បាន​ចុះ​បង្ក្រាប​នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ ស្ថិត​នៅ​ភូមិ​ខ្សាច់​ល្អិត ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់៖

១.​ឈ្មោះ ឈុំ ឆុ​ន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​ខ្សាច់​ល្អិត ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

វត្ថុ​តាង​រួម​មាន​៖
១.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ២៦​កញ្ចប់
ទម្ងន់ ២.៧០​ក្រាម ( ថ្លឹង​សាច់​ថ្នាំ​សុទ្ធ )
២.​ទូរស័ព្ទ​ដៃ ០១​គ្រឿង
៣.​អំ​ពូ​ល​សម្រាប់​ជក់​ថ្នាំ​ញៀន​ចំនួន ០១
៤.​ប្រអប់​ពណ៌​ស​សម្រាប់​ដាក់​ថ្នាំ​ញៀន​ចំនួន​០១

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់