ឃាត់ខ្លួនជនសង្ស័យម្នាក់ ហើយរកឃើញក្រាម​ព៌​ណ​ស​ថ្លា មួយ​កញ្ចប់​ធំ (​សង្ស័យ​ជា​ថ្នាំ​ញៀន​)

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ២០២៤ វេលា​ម៉ោង ០៣:០០​នាទី​ទៀប​ភ្លឺ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចាក់​អង្រែ​លើ កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​រហូត​ដល់​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ផ្លូវ​២៧១ ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឃើញ​ជនសង្ស័យ​ឈ្មោះ វ្វាង យុំ​ា​ង​តេ​វ កំពុង​បើក​ម៉ូតូ​ក៏​ហៅ​សាកសួរ រួច​ជនសង្ស័យ​ក៏​បាន​បោះ​កញ្ចប់​បារី​ទៅ​ដី ដោយ​មាន​ក្រាម​ព៌​ណ​ស​ថ្លា មួយ​កញ្ចប់​ធំ​ល្មម​(​សង្ស័យ​ជា​ថ្នាំ​ញៀន​) នៅ​ក្នុង​កញ្ចប់​បារី​នោះ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​យក​មក​ស្នាក់​ការ​ប៉ុស្តិ៍​ដើម្បី​សាកសួរ រួច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ក្រាម​ព៌​ណ​ស​ថ្លា​នោះ ខ្លួន​បាន​ទិញ​ពី​ជន​មិន​ស្គាល់​ក្នុង​តម្លៃ​ចំនួន​បី​មុ​ឺ​ន​រៀល នៅ​ក្នុង​តំបន់​សំណង់​មិន​រៀបរយ​ផ្លូវ​៦០​ម៉ែត្រ​។

​ជនសង្ស័យ​មានឈ្មោះ វ្វាង យុំ​ា​ង​តេ​វ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ស្នាក់​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ ​វត្ថុ​តាង​ដកហូត​រួម​មាន៖
+​ក្រាម​ព៌​ណ​ស​ថ្លា​ចំនួន ០១ កញ្ចប់​ធំ​ល្មម (​សង្ស័យ​ជា​ថ្នាំ​ញៀន​)​។
+​ម៉ូតូ ០១​គ្រឿង ម៉ាក​ធូ​ដេ ព៌​ណ​ផ្កាឈូក​។
+​សំបក​កញ្ចប់​បារី​ចំនួន ០១​។
+​ទូរស័ព្ទ​ម៉ាក​ហួ​វៃ​ព៌​ណ​ខ្មៅ ០១​គ្រឿង​។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សួរនាំ​បន្ត​នីតិ​វី​ធី​តាម​ផ្លូវច្បាប់​៕

ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ