ភ្នំពេញ៖ ដោយទទួលបានបទបញ្ជាពីលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលបាលខណ្ឌព្រែកព្នៅ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ដឹងនាំដោយ លោកវរសេនីយ៍ទោ ទឹម សៅសុភ័ក្ត្រ អធិការរង ទទួលការងារប្រឆាំងគ្រឿងញៀន បានចុះស្រាវជ្រាវបង្ក្រាប ករណី ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បានឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ និងវត្ថុតាំងមួយចំនួន នៅចំណុចសំណង់មិនរៀបរយ ផ្លូវលំភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ៕
ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ