ករណីស្រ្តីម្នាក់តែងតែធ្វើការរំខានរករឿងដល់កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅតាមគោលដៅរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកផ្សេងៗជាច្រើនលើកច្រើនសារ

0

ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃអាទិត្យ ១១​រោច ខែ​ពិសាខ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៤ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សូម​គោរព​ជម្រាប​ជូន​ថា ករណី​នេះ​កើត​ឡេ​ី​ង​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៤ ស្ត្រី​ដែល​តែងតែ​បង្កជម្លោះ​អុកឡុក​រំខាន​ដល់​សមត្ថកិច្ច​ចរាចរណ៍​នោះ​មានឈ្មោះ ទេព ទីណា ដែល​កន្លង​មក​តែងតែ​មក​បង្ក​បញ្ហា និង​រករឿង​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក នៅ​តាម​គោលដៅ​រឹត​បន្តឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ផ្សេង​ៗ​ជា​ច្រើន​លើក​ច្រើន​សារ ដូច​ជា ៖

-​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២២ បាន​ទៅ​បង្ក​បញ្ហា និង​រករឿង​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក នៅ​គោលដៅ​មុខ​សាលាសង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មក​បង្ក​បញ្ហា​ជេរ​ប្រមាថ​សមត្ថកិច្ច និង​យក​ទូរស័ព្ទ​ថត​វី​ដេ​អូរ បង្ក​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​នៅ​គោលដៅ ។

-​កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២៤ បាន​ទៅ​បង្ក​បញ្ហា និង​រករឿង​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក នៅ​គោលដៅ​មុខ​មន្ទីរ​សុខាភិបាល​ខេត្ត ស្ថិត​នៅ​សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ សកម្មភាព​បាន​ជិះ Pass Up មក​បង្ក​បញ្ហា​ជេរ​ប្រមាថ​សមត្ថកិច្ច និង​យក​ទូរស័ព្ទ​ថត​វី​ដេ​អូរ បង្ក​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​នៅ​គោលដៅ ។

-​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៤ បាន​ទៅ​បង្ក​បញ្ហា និង​រករឿង​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក នៅ​គោលដៅ​បន្ទប់ទឹក​ទី​១ ឆ្នេរ​អូរ​ឈើទាល ស្ថិត​នៅ​សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ សកម្មភាព​បាន​ជិះ​ម៉ូតូ ១​គ្រឿង​ម៉ាក HONDA C125 ពណ៌ ខ្មៅ គ្មាន​ផ្លា​ក​លេខ មក​ឈប់​នៅ​គោលដៅ​អនុវត្តន៍​ច្បាប់​ចរាចរណ៍ ដែល​បាន​ឃាត់​ម៉ូតូ​កង់​បី បើកបរ​បញ្ច្រាស់ទិស​ចរាចរណ៍ ស្ត្រី​ម្នាក់​នេះ​ព្រមទាំង​មាន​គ្នា​មួយ​ចំនួន​ទៀត​បាន​មក​អន្តរាគមន៍ សុំ​យក​ម៉ូតូ​កង់​បី​ដែល​ល្មើសច្បាប់​ចរាចរណ៍​មិន​បាន ក៏​បាន​រករឿង​ជេរ​ប្រមាថ​គ្រប់​បែប​យ៉ាង និង​ថតរូប ថត​វី​ដេ​អូរ មក​លើ​កម្លាំង​នគរបាល​ចរាចរណ៍ បន្ទាប់​មក​កម្លាំង​យើង​ក៏​បាន​សួរនាំ​រឿង​ម៉ូតូ​គ្មាន​ផ្លា​ក​លេខ ស្រី្ត​នោះ​មិន​បាន​ឆ្លើយ ហើយ​នៅ​តែ​រករឿង​កម្លាំង​យើង ក្រោយមក​កម្លាំង​យើង​ក៏​បាន​នាំ​គ្នា​មក​ឃាត់​ម៉ូតូ​នោះ​ដើម្បី​លើក​ឡើង​លើ​រថយន្ត​យក​មក​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក តែ​ស្ត្រី​ម្នាក់​នោះ និង​បក្សពួក​បាន​នាំ​គ្នា​មក​រារាំង​បង្ក​ភាព​ចលាចល ទើប​លោក​ឧត្តមសេនីយ៍ត្រី ស្នងការ​រង ផែន​ការងារ​នគរបាល​សណ្តាប់ធ្នាប់ បាន​ទៅ​ដល់​គោលដៅ​ខាងលើ ដើម្បី​សួរនាំ រួច​បាន​ឃាត់​ម៉ូតូ​កង់​បី ១​គ្រឿង និង​ម៉ូតូ ១​គ្រឿង​ដែល​គ្មាន​ផ្លា​ក​លេខ មក​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ។

នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៤ ដោយ​មាន​តំណាង​មន្ទីរ​កសិកម្ម បាន​នាំ​បុគ្គលិក​ចំនួន ០២​នាក់ ដែល​បាន​បង្ក​បញ្ហា​នៅ​គោលដៅ​បន្ទប់ទឹក​ទី​១ មក​ធ្វើការ​សុំ​ទោស និង​ធ្វើ​កិច្ចសន្យា​ឈប់​ល្មើស​ចរាចរណ៍​ផ្លូវគោក និង​ឈប់​បង្ក​បញ្ហា​នៅ​គោលដៅ​របស់​សមត្ថកិច្ច​ទៀត​ឡើយ បន្ទាប់​ពី​បាន​ធ្វើ​កិច្ចសន្យា​ចប់​សព្វគ្រប់ បាន​ប្រគល់​ម៉ូតូ​រុ​ឺ​ម៉ក់​កង់​បី​ខាងលើ ទៅ​ឲ្យ​តំណាង​មន្ទីរ​កសិកម្ម​យក​ទៅ​ប្រើប្រាស់​វិញ ។

លុះដល់​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៤ ស្ត្រី​ឈ្មោះ ទេព ទីណា បាន​មក​ដល់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ស្នើ​សុំ​យក​ម៉ូតូ​វិញ ដោយ​បាន​ទទួលកំហុស​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​ប្រធាន​គោលដៅ​ចំនួន ២​គោលដៅ​ខាងលើ មិន​ឲ្យ​មាន​ករណី​បង្ក​បញ្ហា​ជាមួយ​សមត្ថកិច្ច​ទៀត​ទេ និង​សន្យា​ថា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឈប់​ឲ្យ​មានការ​ល្មើស​ទៀត​ហើយ ព្រមទាំង​ស្នើ​សុំ​ការ​យោគយល់​ពី​សមត្ថកិច្ច ដើម្បី​ស្នើ​សុំ​យក​ម៉ូតូ​ទៅ​ប្រើប្រាស់​វិញ ។ ក្រោយ​ពី​បាន​ធ្វើ​កិច្ចព្រមព្រៀង​ចប់ សមត្ថកិច្ច​យើង​ក៏​បាន​ប្រគល់​ម៉ូតូ​ជូន​ទៅ​ឲ្យ​ស្រី្ត​ខាងលើ​វិញ ។

ចំពោះ​គេហទំព័រ​ឈ្មោះ FBR Hot News លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (​ផ្សាយ​ផ្ទាល់​) នា​ព្រឹក​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៤​នេះ​ថា ៖ បងប្រុស​ម្នាក់​យករ​មក​ខាង​មន្ទីរ​កសិកម្ម​ដឹក​ប្រពន្ធ​កូន​ដើរ​លេង​ត្រូវ​សមត្ថកិច្ច​ផាក 10 ម៉ឺន​រៀល គាត់​មិន​មាន​លុយ​ទេ​ក៏​បាន​តេ​ហៅ​ប្អូនស្រី​ជិះ​ម៉ូតូ​យក​លុយ​មក​បង់​សមត្ថកិច្ច តែ​ម៉ូតូ​នោះ​ប្អូនស្រី​របស់​គាត់​រំ​លោះ​មិន​ទាន់​បាន​ផ្លា​ក​លេខ​ទេ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​យក​បន្ថែម​ទៀត​ឮ​ថា​បងស្រី​សុំ​សម្រួល 3 ម៉ឺន​តែ​សមត្ថកិច្ច​ប្រាប់​ថា​ចៅហ្វាយខេត្ត​ឱ្យ​យក 10 ម៉ឺន​តើ​រឿង​នេះ​ជា​រឿង​ពិត​ទេ​បង​សមត្ថកិច្ច អីយ៉ា​ស់រឿង​នេះ​វា​ទៅ​ជា​យ៉ាងណា​សុំ​បងប្អូន​ចូលរួម​តាមដាន​ទស្សនា​វី​ដេ​អូ​ទាំងស្រុង ។ ករណី​នេះ​មិន​ពិត​ទេ ហើយ​ខាង​សមត្ថកិច្ច​កំពុង​តែ​អញ្ជើញ​តំណាង​ខាង FBR Hot News មក​បំភ្លឺ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

May be an image of textMay be an image of text