មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្តកោះកុង​ឃាត់​ចាប់​បាន​រថយន្ត​មួយគ្រឿង ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 2-២៧១៧ ពុំ​មាន​បិទ​លតា​ប​ត្រ

0

កោះកុង​៖ នៅ​វេលា​ម៉ោង ១៤ និង ២០​នាទី ថ្ងៃ​សៅរ៍ ទី​០១ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកោះកុង បាន​សហការ​ជាមួយ​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្តកោះកុង​ឃាត់​ចាប់​បាន​រថយន្ត​ចំនួន ០១ គ្រឿង នៅ​ចំណុច​តាម​វិ​ថី​សាយ​ភូ​ថង ស្ថិត​ក្នុងភូមិ​ជី​ត្រេះ ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង រថយន្ត​ម៉ាក Isuzu MU-X ឆ្នាំ​២០១៤ ពណ៌​ស​+​ខ្មៅ ចង្កូត​ស្តាំ ពុំ​មាន​ឯកសារ​ពន្ធ​អាករ​ណ៍​នាំ​ចូល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 2-២៧១៧ ពុំ​មាន​បិទ​លតា​ប​ត្រ។

បច្ចុប្បន្ន​រថយន្ត​ខាងលើ​បាន​នាំ​មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​សាខា​គយ និង រដ្ឋាករ​ខេត្តកោះកុង​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ GRK News