ករណីអគ្គិភ័យឆាបឆេះផ្ទះអាជីវករលក់ហ្គាស មួយកន្លែងនៅសង្កាត់បឹងត្របែក

0

ភ្នំពេញ៖ នៅ​យប់​ថ្ងៃ​ទី​០១ ខែមិថុនា​ឆ្នាំ​២០២៤ វេលា​ម៉ោង​១៨.៣០​នាទី មាន​ករណី​អគ្គិភ័យ​មួយ​កន្លែង​កើតឡើង​នៅ​ចំណុច​ផ្លូវ​១២៣ កែង​ផ្លូវ​៤២៨ ភូមិ​២ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

ហេតុការណ៍​អគ្គិភ័យ​នេះ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​កំពុង​ស្រាវ​។ អគ្គី​ភ័យ​នេះ​ធ្វើ​ឱ្យ​ឆេះ​ប្រភេទ​សំណង់​: ដែក​ប្រក់​ស័ង្កសី ទំហំ ០៥​ម៉ែត្រ​x១០​ម៉ែត្រ ។ ខូចខាត​សម្ភារៈ ឆេះ​តូប​ដែក​ប្រក់​ស័ង្កសី​ចំនួន ០១​តូច អស់ទាំង​ស្រុង ហើយ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់ តូប​លក់​គ្រឿងក្រអូប​ឥ​វ៉ា​ន់​ចាប់ហួយ​ចំនួន ០១​តូប​, យាន្ត​ដ្ឋា​ន​ជួសជុល​រថយន្ត​ចំនួន ០២​យាន្ត​ដ្ឋា​ន​, ផ្ទះថ្ម​ក្រោម​ឈើ​ចំនួន ០១​ខ្នង​, តារាង​បាល់ទាត់​ខ្នាត​តូច​ចំនួន ០១​តារាង និង​រថយន្ត​ម៉ាក់ ហាន់​ដាយ ពណ៌​ស ចំនួន ០១​គ្រឿង អស់ទាំង​ស្រុង ។

នៅ​ម៉ោង ២០:០០​នាទី​យប់ នា​ថ្ងៃខែ ឆ្នាំ​ដដែល អគ្គី​ភ័យ​នេះ​ត្រូវ​បាន​ពន្លត់​ទាំងស្រុង ប្រើប្រាស់​រថយន្ត​ការិយាល័យ​បង្កា និង​ពន្លត់​អគ្គិភ័យចំនួន ១៨​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់​ចំនួន ៥៤​ឡាន ស្មើនឹង ២១៦​ម៉ែត្រគូប ។ រថយន្ត​ជំនួយ​អន្តរាគមន៍​រួម​មាន​: រថយន្ត​អគ្គិភ័យ​ក្រសួងមហាផ្ទៃ​ចំនួន ០៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ១៤​ឡាន ស្មើនឹង ៥៦​ម៉ែត្រគូប​។ រថយន្ត​អគ្គិភ័យ​ទីក្រុង​អូ​ឡាំ​ព្យា​ចំនួន ០១​គ្រឿង ប្រើប្រាស់​អស់​ទឹក​អស់​ចំនួន ០១​ឡាន ស្មើនឹង ០៤​ម៉ែត្រគូប​។ រថយន្ត​អគ្គិភ័យ​ទីក្រុង​ន​រា​ចំនួន ០១​គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន ០១​ឡាន​ស្មើនឹង ១២​ម៉ែត្រគូប​។ រថយន្ត​អគ្គិភ័យ​ទីក្រុង​កោះ​ពេជ្រ​ចំនួន ០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០៦​ឡាន ស្មើនឹង ២៤​ម៉ែត្រគូប​។ រថយន្ត​អគ្គិភ័យ​បុរី​ប៉េង​ហួត​ចំនួន ០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០២​ឡាន ស្មើនឹង ១២​ម៉ែត្រគូប ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ