ឃាត់ក្មេងស្ទាយប្រុសស្រីចំនួន ៨នាក់ រកឃើញសំភារៈមួយចំនួន

0

ភ្នំពេញ៖ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែឧសភា​ព ឆ្នាំ​២០២៤ កម្លាំង​អធិការដ្ឋាន​ខណ្ឌ​៧​មក​រា​បាន​សហការ​ជាមួយ​គ​ណះ​បញ្ជា​រការ​ឯកភាព​សង្កាត់​អូរ​ឬ​ស្សី​ទី​៣ ចុះ​ធ្វើ​រដ្ឋបាល​ផ្ទះ​ជួល​ដោយ​មានការ​សង្ស័យ​មាន​ក្មេង​ស្ទាវ​ចេញ​-​ចូល ជា​លទ្ធផល​បាន​ប្រទះ​ឃើញ​ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា ០៨ នាក់ ស្រី​០២​នាក់ ស្នាក់​នៅ នាំ​យក​មក​អធិការដ្ឋាន​ដើម្បី​ធ្វើការ​តាម​និ​តិ​វិធី​។

កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ក្រោម​ការ​ដឹកនាំ​របស់​លោក​វរសេនីយ៍ទោ ជុន ប៊ុ​ន​ណា​ន បាន​ប្តេជ្ញា​អនុវត្តន៍​តាម​គោលការណ៍​របស់​ថ្នាក់ដឹកនាំ​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព និង​បោសសំអាត​ក្មេង​ទំនើង​មិន​អោយ​មាន​ក្នុង​មូលដ្ឋាន ៕

ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌ៧មករា