សមត្ថកិច្ចឃាត់បានសិស្សស្រី ដែលធ្វើសកម្មភាពវាយតបគ្នានៅក្នុងសាលា

0

តាកែវ៖ យោង​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Prom Sophai ដែល​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ បាន​បង្ហោះ​តាម​រយៈ facebook ដោយ​មាន​ខ្លឹមសារ​ថា «​ជើងកាង​ប្រចាំ​សាលា​ថ្នាក់​ទី​៨​ច វិទ្យាល័យ​ជា​ស៊ី​ម តាកែវ ជូនពរ​ប្អូន​ៗ​សប្បាយ​កប់​ទំនង​ប្អូន​ៗ​មាន​ឪពុក​ម្ដាយ​ជា​មន្ត្រីរាជការ​ផង​ដែរ​»​។

ដោយ​អនុវត្ត​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់ លោក​ឧត្ដមសេនីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ បាន​ដឹកនាំ​កម្លាំង​ជំនាញ​និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​បី សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក យ៉ុ​ង ញុ​ី​វ នាយការិយាល័យ ចុះ​ដល់​វិទ្យាល័យ​ជា​ស៊ី​ម​តាកែវ ដើម្បី​ជួប​និង​សហការ​ជាមួយ​លោកនាយក នាយករង និង​លោកគ្រូ អ្នកគ្រូ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​រក​សិស្ស​ស្រី​ៗ ដែល​បាន​ធ្វើ​សកម្មភាព វាយតប់​គ្នា​នៅ​ក្នុង​ថ្នាក់រៀន ដែល​ត្រូវ​បាន​ថត​ជា​វី​ដេ​អូ​រួច​បង្ហោះ​លើ​បណ្ដាញ​សង្គម និង​មានការ​ចែករំលែក​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​សាលារៀន​រួម​ទាំង​សង្គម​ជាតិ យក​មក​កាន់​អធិការដ្ឋាន ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងដូនកែវ