សមត្ថកិច្ចឃាត់​បាន​ម៉ូតូ​ចំនួន​០៣ គ្រឿង ដែលមានការ​កែ​ច្នៃ​ខុស​បច្ចេកទេស

0

កណ្តាល៖ បន្ទាប់​ពី​មាន​ពលរដ្ឋ​រាយការណ៍​ចូល​មក​ក្នុង​គ្រុប​តេ​លេ​ក្រាម​ផ្លូវការ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​https://t.me/PoliceTakhmaol ដោយ​មាន​ខ្លឹមសារ​ថា (​សួរ​ស្តី​បង​ៗ សមត្ថកិច្ច​នៅ​ខាង​ស្វាយ​រលំ​ភូមិ​មួយ​ក៏​ផ្លូវ​បេតុង​ថ្មី មាន​ក្មេង​ស្ទាវ​ជិះ​ម៉ូតូ​ម៉ាក Exciter អត់​ស្លាក​លេខ​កែ​ឆ្នៃ​ស៊ី​មាំ​ង​លាន់​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ​និង​កូន​ខ្ញុំ​តូច​គេង​មិន​បាន សុំ​ខាង​បង​ៗ​ជួយ​ណែនាំ​គាត់​ផង​បង អគុណ​បង​)។

ក្រោយ​ទទួល​បាន​ព័​ត៍​មាន​ភ្លាម លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​បញ្ជា​កម្លាំង​អន្តរាគមន៍ សហការ ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​រលំ ចុះ​ពិនិត្យ​ស្រាវជ្រាវ ជាក់ស្តែង​យើង​ឃាត់​បាន​ម៉ូតូ​ចំនួន​០៣ គ្រឿង ដែលមានការ​កែ​ច្នៃ​ខុស​បច្ចេកទេស និង កែ​ច្នៃ​បំពាក់​បំពង់​សុ​ី​ម៊ាំ​ង​លាន់ ដើម្បី​យក​មក​រក្សារ​ទុក​ដើម្បី​បន្តរ​នីតិវិធី ៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ