តាកែវ៖ ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១៣:៣០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអង្គភាពនគរបាលយុត្តិធម៌ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី ស្រុកព្រៃកប្បាស ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលជំនាញ បានចុះបង្ក្រាបករណីគ្រឿងញៀន ស្ថិតនៅភូមិថ្មី ឃុំដូង ស្រុកបាទី ខេត្តតាកែវ ដោយបានឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ ហើយទើបចេញពីពន្ធនាគារព្រៃសករណីគ្រឿងញៀន) បច្ចុប្បន្នរស់នៅភូមិប្រមូលសុខ ឃុំដូង ស្រុកបាទី ខេត្តតាកែវ ។ កម្លាំងបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់ កាំភ្លើង០១ដើម ម៉ាក K៥៤ គ្រាប់ចំនួន០៥គ្រាប់ បង់ចំនួន០១, ម៉ូតូចំនួន០១គ្រឿង, ទូរស័ព្ទចំនួន០៣គ្រឿង។
កម្លាំងយើងបន្តមកឆែកឆេរលំនៅដ្ឋានជនសង្ស័យឈ្មោះ សោម ឧត្តម បានរកឃើញម្សៅក្រាមសថ្លាចំនួន០៣កញ្ចប់ សរុបស្មើ០៩កញ្ចប់ ទម្ងន់ : ៤៥.២៩ ក្រាម (គិតទាំងសំបកថង់ ) ដាវដែកចំនួន០២ដើម, គ្រាប់កាំភ្លើងឡុកចំនួន០៤គ្រាប់, គ្រាប់K៥៩ ចំនួន០៨គ្រាប់, សម្ភារវេចខ្ចប់ និងសម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួន (សម្ភារខាងលើជារបស់ឈ្មោះ សោម ឧត្តម ។
បន្ទាប់មកនៅវេលាម៉ោង១៨:៣០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៤ កម្លាំងបានបន្តឃាត់ខ្លួនជនសង្ស័យបាន០១នាក់ទៀត ឈ្មោះ ថន ធូ ភេទប្រុសអាយុ ២៦ ឆ្នាំ (ជាអ្នកដឹកជញ្ជូនថ្នាំញៀនឱ្យមេខ្លោងឈ្មោះ ហ៊ល រស់នៅបន្ទប់ជួលម្ដុំព្រៃកទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នឹងបានចាប់យកម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ ទម្ងន់១០៧,០៣ក្រាម(ថ្លឹងទាំងសំបកថង់), ម៉ូតូ០១គ្រឿង ម៉ាកC១២៥ ពណ៌ខ្មៅស្លាកលេខតាកែវ1G៨៧០៧ ,ទូរស័ព្ទ០១គ្រឿង ។
បន្ទាប់ពីស្តាប់ចម្លើយសារភាពរបស់ឈ្មោះ ថន ធូ ពីមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនខាងលើ កម្លាំងបានធ្វើការប្រតិបត្តិការបង្ក្រាប នៅថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៤ ដោយបានពន្លាតដែនដីតាមនីតិវិធី ទៅរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅបន្ទប់ជួលរបស់មេខ្លោង ឈ្មោះ ហ៊ល នៅបូរីផុនស៊ុយ ភូមិភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ (ស្រី០១) ឈ្មោះ យ៉េប ហារ៉ាម៉ៃ ហៅទឹង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម (ជាកូនចៅមេខ្លោង ហាត ហ៊ល ជាអ្នកដឹកជញ្ជូនគ្រឿងញៀន) រស់នៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបូរីជួសារ ខេត្តតាកែវ និង ឈ្មោះ គង់ រក្សា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកទទួលវេរប្រាក់ដកប្រាក់) រស់នៅបុរីផុនស៊ុយ ភូមិស្រីកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមានម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូចទម្ងន់: ២៤,៨៩ក្រាម (ថ្លឹងទាំងសំបកថង់) , ម៉ូតូ០១គ្រឿង (ម៉ាកនិច) ស្លាកលេចភ្នំពេញ1KQ ៣៤៧៥,ទូរស័ព្ទចំនួន០២គ្រឿង និងសម្ភារពាក់ព័ន្ធវេរប្រាក់ដកប្រាក់មួយចំនួន, សៀវភៅចំនួន ១ក្បាល សម្រាប់កត់ទទួលប្រាក់វេរចេញ និងវេរចូល ថ្លៃជួញដូរគ្រឿងញៀន។
បន្ទាប់មកកម្លាំងយើងបន្តទៅត្រួតពិនិត្យបន្ទប់ជួលរបស់មេខ្លោង ឈ្មោះ ហាត់ ហ៊ល នៅម្ដុំព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជនសង្ស័យឈ្មោះ ហាត ហ៊ល គេចខ្លួនបាត់) កម្លាំងយើងបានធ្វើការត្រួតពិនិត្យឆែកឆេរចំនួន០២បន្ទប់លទ្ធផលរកឃើញ ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ និងកញ្ចប់ច្រកគ្រឿងញៀនចំនួន ០៤ កញ្ចប់ និងសម្ភារប្រើប្រាស់មួយចំនួន, ម្សៅក្រាមសរុប: ០៤កញ្ចប់ទម្ងន់:១៣១,៩២ក្រាម (ថ្លឹងទាំងសំបកថង់)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានសម្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវ កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្តតាកែវដើម្បីចាត់ការតាមនីតិវិធី៕
ប្រភព៖ GRK News