ឃាត់បានក្មេងទំនើងម្នាក់ ដកហូតបានកាំបិត​ផ្គាក់ ខណៈ ៦នាក់ផ្សេងទៀតរត់គេចខ្លួន

0

ពោធិសាត់៖ ដោយ​អនុវត្ត​បទបញ្ជា យ៉ាង​មុ​ឺ​ង​ម៉ាត់ និង​មតិ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្តមសេនីយ៍ទោ ស ថេ​ង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ អំពី​ការ​ទប់ស្កាត់​ក្មេង​ទំនើង និង​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់ របស់​លោក​វរសេនីយ៍​កឯក នាង វុ​ធ អធិការ​នគរបាល​ស្រុក​បាកាន នៅ​ថ្ងៃ​ទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤ វេលា​យប់​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រំលេច​ចំនួន ០៤ នាក់ ជិះ​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​ល្បាត​ទប់ស្កាត់​បទល្មើស​និង​រក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ នៅ​ពេល​យប់​លុះដល់​ម៉ោង​វេលា ២៣ និង ៣៥ នាទី ពេល​កម្លាំង​យើង​កំពុង​ល្បាត​នៅ​ចំណុច​ភូមិ​ប្រឡាយ​រំដេង ឃុំ​រំលេច ឃើញ​មាន​មនុស្ស​មួយ​ក្រុម​កំពុង​ជិះ​ម៉ូតូ​លើ​ផ្លូវ​គ្រួ​ស​ក្រហម ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង កម្លាំង​បាន​ឃាត់​ចាប់​បាន​ឈ្មោះ វុន សោ​វរៈ អាយុ ២៤ ឆ្នាំ​រស់នៅ​ភូមិ​ខ្នារ​ទទឹង ឃុំ​ខ្នា​ទទឹង ស្រុក​បាកាន​ខេត្តពោធិ៍សាត់ ។

វត្ថុ​តាង​ដកហូត កាំបិត​ផ្គាក់​០១ ដុំ​ថ្ម ០៦​ដុំ ម៉ូតូ​០១​គ្រឿង ធុន​និ​ច​ពណ៌​ស​ផ្លា​ក​លេខ ភ្នំពេញ 1FN :6062 រីឯ​បក្សពួក ០៦ នាក់​ទៀត​ជិះ​ម៉ូតូ​ចំនួន ០២​គ្រឿង​មាន​ដាវ​កែ​ច្នៃ​០១ រត់គេច​ខ្លួន​។ ជនសង្ស័យ​ឈ្មោះ វុន សោ​វរៈ បាន​ធ្វើតេស្ត​ស្វែងរក​សា​ធាតុ​ញៀន ជា​លទ្ធផល​អវិជ្ជមាន​(-) បាន​ឃាត់ខ្លួន​នៅ​អធិការ​នគរបាល​ស្រុក​បាកាន បំ​បែបបទ​តាម​និ​តិ​វិធី ពី​បទ​កាន់កាប់​ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត តាម​បញ្ជា​ឯកឧត្តម កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​។ ចំពោះ​បក្សពួក​ចំនួន​៦​នាក់​ទៀត​ដែល​កំពុង​គេចខ្លួន​សមត្ថកិច្ច​យើង​កំពុង​ស្រាវជ្រាវ​និង​បន្ត​នីតិវិធី​៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកបាកាន