ឃាត់ខ្លួនក្មេងទំនើង ១០នាក់ ខណៈជិះម៉ូតូដេញកាប់គ្នា ដកហូតបានកាំបិតខ្វែវចំនួន ៦ដើម

0

ឧត្ដរមានជ័យ៖ នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង ០១៖ ៤០​នាទី​យប់​រំលង​អា​ធ្រា​ត្រ មាន​ករណី​ក្មេង​ទំនើង ២​ក្រុម ប្រដាប់​ដោយ​ដាវ និង​កាំបិត បាន​ជិះ​ម៉ូតូ​បាន​ដេញ​កាប់​គ្នា​តាម​ដងផ្លូវ ស្ថិត​នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្ដរមានជ័យ​។ ករណី​នេះ​បន្ទាប់​ពី​ទទួល​បាន​ព​ត៌​មាន​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្ត បាន​ចាត់ លោក​វរសេនីយ៍ឯក ស៊ូ នូវ អធិការ​នគរបាល​ស្រុក​អន្លង់​វែង ដឹកនាំ​កម្លាំង ចុះ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​សរុប​ចំនួន ១០​នាក់ ប្រុស ដកហូត​វត្ថុ​តាង កាំបិត​ខ្វែវ​ចំនួន ០៤ , កាំបិត​កា​ចែត ០១ , ដាវ ០១ និង​ម៉ូតូ ចំនួន ២ គ្រឿង ៖

​ក្រុម​ម្ខាង​មាន​គ្នា ០៦ នាក់ ដកហូត​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២២ កាំបិត​ខ្វែវ ០២ កាំបិត​កា​ចែត ០១ និង​ដាវ ០១ មានឈ្មោះ​ដូច​ខាងក្រោម ៖ ១- ឈ្មោះ ង៉ែត សុខា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ទួល​ប្រាសាទ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ មុខរបរ​មិន​ពិតប្រាកដ ( មានកាំបិត​ខ្វាវ ) ២- ឈ្មោះ ខូ​វ កាន់​ណា​រ៉ា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​គគី​កណ្ដាល ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ មុខរបរ​មិន​ពិតប្រាកដ ( មាន​ដាវ )៣- ឈ្មោះ មក​រា វ​ណ្ណា ភេទ ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​មែ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ មុខរបរ​មិន​ពិតប្រាកដ ៤- ឈ្មោះ សៀ​យ សុ​យន់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ មុខរបរ​មិន​ប្រាកដ ៥- ឈ្មោះ ហឿ​ន ម៉េ​ង​ហុង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ មុខរបរ​មិន​ពិតប្រាកដ ( មានកាំបិត​ខ្វែវ ) ៦- ឈ្មោះ ទ្រី ចាន់​ទ្រា ភេទ ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​មែ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ មុខរបរ​មិន​ពិតប្រាកដ ( មានកាំបិត​កា​ចែត ) ។

ក្រុម​ម្ខាង​ទៀត​មាន​គ្នា ចំនួន ០៤ នាក់ ខូចខាត​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២៤ មានកាំបិត​ខ្វែវ ចំនួន ០២ មានឈ្មោះ​ដូច​ខាងក្រោម ៖ ១- ឈ្មោះ សំ រ​ដ្ឋា ( យួន ) ភេទ ប្រុស អាយុ ២២​ឆ្នាំ​រស់នៅ​ភូមិ​ឃ្លាំង​កណ្ដាល ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ មុខរបរ​មិន​ពិតប្រាកដ ។ ២- ឈ្មោះ ណាត់ ចាន់​រិ​ទ្ធ ភេទ ប្រុស អាយុ ២៣​ឆ្នាំ រស់​ភូមិ​ថ្នល់ទទឹង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ មុខរបរ​ជាង​ពិ​ដាន ( មានកាំបិត​ខ្វែវ​២ ) ៣- ឈ្មោះ ហ៊​ន ទិ​ត ភេទ ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ មុខរបរ​លក់​កា​រ៉ែ​ម ៤- ឈ្មោះ សេង ផានិត ភេទ ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​គូ​លេ​ន​ខាងត្បូង ឃុំ​គូ​លេ​ន​ខាងត្បូង ស្រុក​គូ​លេ​ន ខេត្តព្រះវិហារ មុខរបរ​ធ្វើ​នំ​ពង​ទារ ។

បច្ចុប្បន្ន ក្រុម​ក្មេង​ទំនើង និង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​បញ្ជូន​មក​ការិយាល័យ​ជំនាញ ដើម្បី​សួរនាំ​និង​កសាង​សុំ​ណុំ​រឿង​បន្ត​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ-Oddar Meanchey provincial police