ភ្នំពេញ៖ នៅថ្ងៃទី២៨-២៩ ឆ្នាំ២០២៤ ក្នុងបេសកកម្មបន្តការពារសុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ សាខា ក.ប.ប. ខេត្តកណ្តាល និងរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដាក់លក់លើទីផ្សារ និងផ្ទះលក់ទំនិញនានា ដើម្បីការពារក្រែងមានការដាក់លក់ទំនិញពុំមានអនុលោមភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពជាដើម លក់ជូនប្រជាពលរដ្ឋ។
ជាលទ្ធផល មន្ត្រីយើងពុំបានរកឃើញមានទំនិញមិនមានអនុលោមភាពនោះឡើយ។ យ៉ាងណាមិញ ក្នុងបេសកកម្មនេះ មន្ត្រីយើងបន្តពន្យល់និងអប់រំណែនាំដល់អាជីវករអំពីច្បាប់និងបទប្បញ្ញត្តិនានា ធ្វើយ៉ាងឱ្យប្រកបអាជីវកម្មដោយសុចរិត និងយកចិត្តទុកដាក់លើសុខភាពអ្នកប្រើប្រាស់៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF