ដឹកជញ្ជូនអ៊ីវ៉ាន់មិនកាកកប់!! បែកគំនិតជិះម៉ូតូចេញឆក់ម្តង

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​២៣​និង​១៥​នាទី សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ខណ្ឌ​៧​មក​រា បាន​ឃាត់ខ្លួន​ជន​ង្ស័​យ​០១​នាក់ នៅ​ត្រង់​ចំនុច​មុខ​ផ្ទះ​លេខ​៨៧ អឺ​០ ផ្លូវ​១៦៤ ភូមិ​៤ សង្កាត់​អូរ​ឫស្សី​ទី​២ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​មាន​ឈ្មោះ​សុខ រិ​ទ្ធ​ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ​(​ថ្ងៃខែ​ឆ្នាំ​កំណើតៈ ០១-១០-១៩៩១)​ជនជាតិ​ខ្មែរ​មុខរបរ​អ្នក​ដឹក​ជញ្ជូន​ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​២៧១​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​។

ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន យើង​បាន​ធ្វើ​តេ​ស្តិ​ស្វែងរក​សារធាតុ​ញៀន​បញ្ជាក់​ជា​លទ្ធផល​ឃើញថា​(​វិជ្ជមាន​)​មាន​សារធាតុ​ញៀន​។ សម្ភារ​: និង​វត្ថុ​តាង​ដកហូត​ពី​ជនសង្ស័យ​រួម​មានៈ

១/​ម៉ូតូ​១​គ្រឿង​ម៉ាក​SUZUKI BURGMAN ពណ៌​ខៀវ​ក្រ​ម៉ៅ ស្លាក​លេខ​កណ្តាល​1AL-1929
២/​នាឡិកាដៃ​១​គ្រឿង​ម៉ាក OLEVS ខ្សែ​ស្បែក​ពណ៌​សូកូឡា​។
៣/​លោហៈធាតុ​ពណ៌​លឿង ចំនួន​១​ខ្សែរ​ប្រវែង​៤០​ស​.​ម​(​ជា​របស់​ជនសង្ស័យ​)
៤/​កាបូប​ក្រណាត់​ស្ពាយ​ចំហៀង​ចំនួន​១​ពណ៌​សលាយ​ត្នោត​(​ជា​របស់​ជន​រង​គ្រោះ​)

សមត្ថកិច្ច​យើង​បាន​ប្រគល់​កាបូប​ក្រណាត់​ស្ពាយ​ចំហៀង​ចំនួន​១ ពណ៌​សលាយ​ត្នោត​អោយទៅ​ជន​រង​គ្រោះ​វិញ​តាម​ការ​ស្នើ​សុំ​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ