ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

0

កំពត​៖ ថ្ងៃ​ពុធ​០៧​រោច ខែ​ពិសាខ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៦ និង ៣០ នាទី កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ទឹម សុភាព ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ ដោយ​បាន​ដាក់​កំលាំង​សមត្ថកិច្ច​ឃ្លាំមើល​ក៍​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​យក​ថ្នាំ​ញៀន​មក​លក់ ក៍​បេ​ី​ក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​វិធានការ​ញុះញុង​) ចំនួន ០១​ករណី ស្ថិត​នៅ​ចំណុច​ផ្លូវលំ​គ្រួ​ស​ក្រហម ភូមិ​ស្រែ​ព្រៃ ឃុំ​វត្ត​អង្គ​ខាងត្បូង ស្រុក​បន្ទាយមាស ខេត្តកំពត​។ កម្លាំង​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់​៖

១/​ឈ្មោះ សុ​ឹ​ម សិរី ហៅ ខ្នន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។
-​ថ្នាំ​ញៀន ០២​កញ្ចប់ (5.51g)
-​ទូរស័ព្ទ ០២​គ្រឿង

២/​ឈ្មោះ រាំង ណា​រិ​ន ភេទ​ស្រី អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ព្រៃ ឃុំ​វត្ត​ខាងត្បូង ស្រុក​បន្ទាយមាស ខេត្តកំពត ។
-​ទូរស័ព្ទ ០១​គ្រឿង​។

តាម​ចម្លើយ​ជនសង្ស័យ​ខាងលើ​ឈ្មោះ សុ​ឹ​ម សិរី ហៅ ខ្នន វេលា​ម៉ោង ១៧ និង ៣០​នាទី កម្លាំង​សមត្ថកិច្ច​យើង​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​បក្ខពួក​ជួញដូរ​ថ្នាំ​ញៀន ស្ថិត​នៅ​ភូមិ​ក្រាំង​ដូង ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស ខេត្តកំពត ចំនួន ០១​នាក់​ថែម​ទៀត៖

១/​ឈ្មោះ យ៉ាង ន​យ ភេទ​ប្រុស អាយុ ៤១​ឆ្នាំ រស់នៅ​ភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត
-​ថ្នាំ​ញៀន ១៤​កញ្ចប់ (15.60g)
-​ទូរស័ព្ទ ០១​គ្រឿង
-​ជញ្ជីង ០១​គ្រឿង​។

តាម​ចម្លើយ​ជនសង្ស័យ​ខាងលើ​ឈ្មោះ យ៉ាង ន​យ វេលា​ម៉ោង ១៩ និង ៣០​នាទី កម្លាំង​សមត្ថកិច្ច​យើង​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​បក្ខពួក​ជួញដូរ​ថ្នាំ​ញៀន (​មេ​ក្លោ​ង​) ស្ថិត​នៅ​ភូមិ​ប្រា​ល ឃុំ​តានី ស្រុក​អង្គរ​ជ័យ ខេត្តកំពត ចំនួន ០២​នាក់​ថែម​ទៀត៖

១/​ឈ្មោះ លន សុវណ្ណ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​កំពូល​មាស ឃុំ​ឬ​ស្សី​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត
-​ថ្នាំ​ញៀន ០៣​កញ្ចប់ (122.68g)
-​រថយន្ត Camry ០១​គ្រឿង​។

២/ ឈ្មោះ សៅ ឌាំ​ង ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​ប្រា​ល ឃុំ​តានី ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

​ករណី​ខាងលើ​សមត្ថកិច្ច​យើង​បាន​ឃាត់​ជនសង្ស័យ​បាន​ចំនួន ០៥ នាក់ ស្រី ០១ នាក់ និង​ដកហូត​វត្ថុ​តាង​រួម​មាន៖
-​ម្សៅ​ក្រាម​ព​ណ៍​ស​ថ្លា​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន ១៩​កញ្ចប់ ទម្ងន់ 143.79​ក្រាម (​ថ្លឹង​ទាំង​ថង់​ប្លា​ស្ទិ​ច​)
-​ទូរស័ព្ទ​ដៃ ០៤​គ្រឿង
-​រថយន្ត Camry ០១​គ្រឿង
-​ជញ្ជីង ០១​គ្រឿង​។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុ​តាង កំលាំង​ជំនាញ យើង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តកំពត