អ្នកក្លាហានដេញកាប់គ្នាតាមផ្លូវនៅអង្គតាសោមថ្ងៃមុន!! ពេលនេះត្រូវបានជាប់ខ្នោះដៃហើយ

0

តាកែវ​៖ ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៤ បន្ទាប់​ពី​មាន​ករណី​ក្មេង​ទំនើង​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ប្រដាប់​ដោយ​កាំបិត ដាវ ពូថៅ ដេញ​កាប់​គ្នា​យ៉ាង​អនាធិបតេយ្យ បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​យ៉ាង​ខ្លាំង កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៤ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ខាង​មុខ​ផ្សារ​អង្គតាសោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

លោក​ឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ដឹកនាំ​បញ្ជា​កម្លាំង​ជំនាញ​ផ្ទាល់​ចុះ​ដល់​កន្លែង​កើតហេតុ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តតាកែវ កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បក្សពួក​ជនសង្ស័យ​បាន​ម្នាក់​យក​មក​សាកសួរ​ស្តា​ប់យក​មក​ស្តាប់​ច​ម្រើ ដើម្បី​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បក្សពួក​ផ្សេង​ៗ​បន្ថែម​ទៀត​។ ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៤ លោក​ឧត្ដមសេនីយ៍ មេបញ្ជាការ​ខេត្ត និង​ឯកឧត្ដម ឯក ឆេ​ង​ហួត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​បាន​បន្ត​ដឹកនាំ​កម្លាំង​ជំនាញ និង​សម្របសម្រួល​នីតិវិធី​ផ្ទាល់​ចុះ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​មួយ​កន្លែង​របស់​បក្សពួក​ក្រុម​ក្មេង​ទំនើង នៅ​ភូមិ​ព្រៃ​រំដេង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ដើម្បី​ស្វែងរក​ភស្តុ​តាង​។

ករណី​ក្មេង​ទំនើង​នេះ លោក​ឧត្តមសេនីយ៍ មេបញ្ជាការ​ខេត្ត បាន​ដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដល់​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ទាំងអស់ ត្រូវ​ស្វែងរក​ឃាត់ខ្លួន​បក្សពួក​ជនសង្ស័យ​ជា​ក្មេង​ទំនើង​ទាំងនេះ​ឱ្យ​ខាង​តែ​បាន​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕

ប្រភព៖ GRK News