កណ្តាល៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល
នៅថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកលើកដែក បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្ក្រាប ករណី ធ្វើឱ្យខូចខាតដោយចេតនា បង្កដោយក្រុមក្មេងទំនើង (កាប់បំផ្លិចបំផ្លាញម៉ូតូ ) នៅចំណុចរង្វង់មូលស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ជនសង្ស័យ១៤នាក់ ភេទប្រុស (ឃាត់ខ្លួនបាន ០៩នាក់)។
តាមចម្លើយសារភាពរបស់ ក្រុមក្មេងទំនើងទាំងនោះ ថាខ្លួនពិតជាបាន ជិះម៉ូតូមកធ្វើសកម្មភាពកាប់ម៉ូតូចំនួនពីរគ្រឿងកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីចាត់ការតាមនីតិវិធី៕