ជនសង្ស័យ០១នាក់ ត្រូវបានសមត្តកិច្ចឃាត់ខ្លួនករណីហិង្សា មានស្ថានទម្ងន់ទោស

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៤.០០​នាទី នៅ​ចំណុច​ភូមិ​ជម្ពូ​វ័​ន្ត​២ សង្កាត់ ចៅ​ម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី ភ្នំពេញ កម្លាំង​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ស្រាវជ្រាវ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ពី​បទ​ហឹ​ង្សា មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​អោយ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​វាយ​ម៉ូតូ​) ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ : ឈ្មោះ ថុ​ន វុ​ទ្ធី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ និង​ទីលំនៅ មិន​ពិតប្រាកដ (​ជនសង្ស័យ មាន​សារធាតុ​ញៀន​)​។ ចំណែក​បក្សពួក​០៣​នាក់​ទៀត​រត់គេច​ខ្លួន មាន​ទី​១-​ឈ្មោះ រក្សា , ២-​ឈ្មោះ វិច , ៣-​ឈ្មោះ គ្រៀម (​គេចខ្លួន​ទាំង​០៣​នាក់ ) កំពុង​ស្រាវជ្រាវ​តាម​ចាប់​បន្ត ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​តាម​និ​តិ​វិធី​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ